យោងតាមវេបសាយបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ ប៉ូលិសបាននិយាយថា អ្នកបើកទូកនេសាទកម្ពុជា ៥ នាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងករណីរំលោភ និងវាយដំអ្នកទេសចរបារាំងកាលពីយប់ថ្ងៃសៅរ៍នៅកោះរមណីយដ្ឋាន ឈ្មោះ កោះឃុត (Koh Kut)។
យោងតាមប៉ូលិស ជនសង្ស័យទាំង ៥ នាក់ ដែលទូករបស់ខ្លួនចតចោលនៅកោះនេះ ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភពស្ត្រីបារាំង ២ នាក់ និងវាយដំប្រុសបារាំង ២ នាក់ ដែលព្យាយាមជួយស្ត្រីទាំងពីរនាក់។
ប៉ូលិសបាននិយាយថា ជនសង្ស័យបានហែលទឹកប្រហែល ៣០០ ម៉ែត្រពីទូករបស់ខ្លួនទៅច្រាំង។
ប៉ូលិសកាលពីយប់ថ្ងៃសៅរ៍ឆ្លងថ្ងៃអាទិត្យបានចាប់ខ្លួនជនសង្ស័យ ២ នាក់ក្នុងចំណោម ៥នាក់ ខណៈដែលពួកគេព្យាយាមឆ្លងមកប្រទេសកម្ពុជាវិញតាមរយៈច្រកព្រំដែនហាត់ លឹក (Hat Lek) បន្ទាប់ពីក្រុមមន្ត្រីបានកត់សម្គាល់ភិនភាគរបស់ពួកគេដូចគ្នានឹង ការពណ៌នាដែលផ្តល់ឱ្យដោយជនរងគ្រោះ។
បុរសទាំងពីរនាក់ត្រូវបាននាំខ្លួនមកប៉ុស្តិ៍ប៉ូលិសកោះឃុត។ អ្នកទាំងពីរមានឈ្មោះ ធី អាយុ (Thi) ២០ ឆ្នាំ និងឈ្មោះ បុត្រ ម៉ាន់ (Bot Man) អាយុ ២០ ឆ្នាំ។
អ្នកបើកទូកនេសាទកម្ពុជាបីនាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ នៅព្រឹកទៀបភ្លឺថ្ងៃអាទិត្យ។ ពួកគេមានឈ្មោះថា យឹម (Yim) អាយុ ២៥ ឆ្នាំ ឈ្មោះប៉ៃ (Pai) អាយុ ២២ ឆ្នាំ និងឈ្មោះ ចឺន (Jern) អាយុ ២៥ ឆ្នាំ។
ប៉ូលិសបាននិយាយថា ការវាយប្រហារនេះបានកើតឡើងប្រហែល ១គីឡូម៉ែត្រពីរមណីយដ្ឋាន ដែលអ្នកទេសចរទាំងបួននាក់កំពុងស្នាក់នៅ។
យោងតាមការស៊ើបអង្កេតជំហានដំបូង អ្នកទេសចរទាំងបួនកំពុងដើរតាមផ្លូវមួយឆ្ពោះទៅរកកន្លែងទទួលទានអាហារ នៅពេលពួកគេបានប្រទះជនសង្ស័យពីរនាក់ដែលព្យាយាមនិយាយមកកាន់ពួកគេ ។
ខណៈអ្នកទេសចរបម្រុងចាកចេញទៅ បុរស៣នាក់ផ្សេងទៀតបានលេចចេញពីគម្ពោតព្រៃក្បែរនោះ រួចចាប់យកស្ត្រីទាំងពីរនាក់តែម្តង។
អ្នកទេសចរប្រុសពីរនាក់ ឈ្មោះ ថូម៉ាស ប៊ីរ៉ុន (Thomas Buiron) អាយុ ៣០ឆ្នាំ និងឈ្មោះ អេដប្រ៊ី រ៉ូនិន រេន (Edbri Ronain Rene) អាយុ ២៩ ឆ្នាំ បានព្យាយាមវាយបណ្តេញជនវាយប្រហារ ប៉ុន្តែចាញ់ប្រៀបកម្លាំង។
លោកប៊ីរ៉ុន និង លោករេន ត្រូវបានវាយប្រហារដោយកាំបិតនិងដំបងមុនពេលពួកគេអាចរត់គេចទៅ រមណីយដ្ឋានរបស់ខ្លួនវិញ។ លោកបាននិយាយថា បុរសទេសចរម្នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។
ប៉ូលិសបាននិយាយថា ស្ត្រីទាំងពីរមានអាយុ ៥៧ ឆ្នាំ និងម្នាក់ទៀតអាយុ ២៨ ឆ្នាំ ត្រូវបានចាប់រំលោភ និងវាយដំឡើងទ្រោមខ្លួន មុនពេលរថយន្តមួយគ្រឿងបើកឆ្លងកាត់ដោយធ្វើឱ្យជនវាយប្រហារផ្អើល រត់គេចខ្លួនអស់។
ក្រុមប៉ូលិសនិងមន្ត្រីកងទ័ពជើងទឹករួមគ្នាមួយក្រុមរួមទាំងអ្នកស្រុក ប្រហែល ៥០ នាក់បានចេញទូកពីតំបន់កើតហេតុដើម្បីស្វែងរកជនវាយប្រហារ។
ជនសង្ស័យ ៣ នាក់ត្រូវបានរកឃើញនៅលើកោះ និងត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៥ ព្រឹកថ្ងៃអាទិត្យ ខណៈពីរនាក់ទៀតបានរត់គេចខ្លួន មុនពេលត្រូវបានចាប់បានមកវិញនៅក្បែរព្រំដែន។
លោកវរសេនីយ៍ទោ ស៊ូរ៉ាផន ថេបសេន (Suraporn Thepsen) ស្នងការរងនគរបាល បាននិយាយថា ជនសង្ស័យដែលបានចាប់ខ្លួននៅព្រំដែនត្រូវគេជឿថាបានធ្វើដំណើរទៅកាន់ ស្រុកក្លងយ៉ៃរបស់ខេត្តត្រាតពីកោះឃុតនៅលើទូករបស់ពួកគេ។
មេប៉ូលិស លោកឧត្តមសេនីយ៍ទោ ណុបផារ៉ាត់ រិនតាពុល (Nopparat Rintapol) បាននិយាយថាជនសង្ស័យទាំង ៥ គឺជាជនជាតិកម្ពុជាដែលធ្វើការនៅទូកនេសាទឈ្មោះ Chok Kamolwan។
លោកណុបផារ៉ាត់បាននិយាយថា ជនសង្ស័យ ដែលស្រវឹងស្រា បានពាក់អាវពោង និងបានហែលទៅច្រាំងដើម្បីទិញស្រាបន្ថែមទៀត មុនពេលវាយប្រហារ។
ប៉ូលិសនិយាយថាអ្នកទេសចរ ៣ នាក់ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅស្រុកមួងខេត្តត្រាត បន្ទាប់ពីទទួលបានការសង្គ្រោះបឋមនៅកោះឃុត។
អ្នកស៊ើបអង្កេតមួយក្រុមត្រូវបានបញ្ជូនទៅដើម្បីសាកសួរប្រធានក្រុម និងអ្នកបើកទូកនេសាទ ដែលឥឡូវកំពុងចតនៅកំពង់ផែក្នុងស្រុកឡឺមង៉ប់ ខេត្តត្រាត។
មេប៉ូលិសជាតិ លោក ឧត្តមសេនីយ៍ ចាក់ធីប ឆៃចិនដា (Chakthip Chaijinda) នឹងធ្វើដំណើរទៅកោះឃុតនៅថ្ងៃចន្ទនេះដើម្បីសួរចម្លើយជនសង្ស័យ ទាំង៥នាក់ដោយខ្លួនគាត់។
♬ ច្រៀងដោយ៖ ព្រាប សុវត្ថិ & សួន ពិសិដ្ឋ
ស្នាដៃបទភ្លេងថ្មី RHM CD VOL. 540 ចេញលក់ថ្ងៃនេះហើយ ជាមួយប្រម៉ូសិនពិសេស តំលៃ ៦០០០រៀលប៉ុណ្ណោះ ក្នុងរយៈពេល ១៥ថ្ងៃដំបូង។
៧ឃ្លា បុគ្គលជោគជ័យនានាមិនដែលនិយាយ
ភាពជោគជ័យ មិនមែនជាអ្វីដែលអាចសម្រេចបានតែមួយថ្ងៃ ឬមួយយប់បានទេ តែត្រូវឆ្លងកាត់បរាជ័យគ្រប់រសជាតិជាមុនសិន។ អ្នកចង់ទទួលបានជោគជ័យ ត្រូវធ្វើការយ៉ាងលំបាក ចំណាយពេលវេលាយូរ និងការតាំងចិត្តខ្ពស់។
ស្ថាបនិក Facebook លោក Mark Zuckerberg
រាល់មេដឹកនាំ សហគ្រិន និងឧត្ដមជនជោគជ័យនានា តែងតែមានផ្លូវដើររៀងៗខ្លួន ប៉ុន្តែគោលដៅតែមួយគឺទៅរកភាពជោគជ័យ។ មានកត្តាជាច្រើន ដែលបានចងបុគ្គលជោគជ័យទាំងនេះឲ្យដើរឆ្ពោះទៅគោលដៅរួម ដោយខ្លះចំណាយពេលវេលាតិច និងខ្លះចំណាយពេលវែងឆ្ងាយ។
សៀវភៅរបស់អ្នកនិពន្ធលោក Steve Siebold មានចំណងជើងថា “How Rich People Think” បានសម្ភាសមហាសេដ្ឋីជាងមួយពាន់នាក់ រយៈពេលជាង ៣ទសវត្ស ដើម្បីចង់ដឹងថាអ្វីធ្វើឲ្យពួកគេជោគជ័យ មានទ្រព្យច្រើនជាងមនុស្សធម្មតាបែបនេះ។
ចម្លើយដែលរកបាននោះគឺពិតជាសាមញ្ញ។ Steve រកឃើញថា វាគ្មានអ្វីជាបញ្ហាទេ មិនថាអ្នកកើតនៅទីណា ត្រកូលក្រខ្សត់យ៉ាងណា អ្វីដែលនាំឲ្យក្លាយជាមហាសេដ្ឋី កើតចេញពីចិត្តគំនិត ការគិត ដែលជួយជំរុញឲ្យពួកគេឈានដល់គោលដៅ។
មុនទៅដល់គោលដៅទាំងនោះ បុគ្គលល្បីនានា មិនដែលនិយាយឃ្លាទាំង ៧ខាងក្រោមនេះឡើយ ព្រោះវានឹងធ្វើឲ្យរាំងដំណើរ ចំពោះគោលដៅពួកគេ។
១. “ខ្ញុំស្អប់ការងាររបស់ខ្ញុំ”
ពាក្យស្អប់ការងារនេះ មានន័យថាអ្នកស្អប់ក្រុមហ៊ុន ស្អប់ថៅកែក្រុមហ៊ុន ដូចនេះអ្នកពុំពេញចិត្តធ្វើអ្វីមួយ ឲ្យអស់លទ្ធភាពខ្លួនមានឡើយ។ ឃ្លាមួយនេះ ត្រូវគេប្រុងប្រយ័ត្នជាខ្លាំង ទោះស្ថិតក្នុងស្ថានភាពអាប់អួ ធុញថប់ មួរម៉ៅក្ដៅក្រហាយយ៉ាងណាក៏ដោយ ចៀសវាងកុំនិយាយពាក្យនេះ។
២. “វាមិនយុត្តិធម៌”
ឃ្លានេះ ចង់ចង់មានន័យថា ពេលមិត្តរួមការងារទទួលបានការកោតសរសើរ រង្វាន់លើកទឹកចិត្តណាមួយ អ្នកមិនគួរនិយាយថាមិនយុត្តិធម៌សម្រាប់ខ្លួនឡើយ ផ្ទុយទៅវិញអ្នកត្រូវប្រឹងប្រែងធ្វើការបន្ថែម សម្រេចបានស្នាដៃណាមួយឲ្យលេចធ្លោដូចគេ។
៣. “ខ្លាចការរកឃើញថ្មីៗ”
ការច្នៃប្រឌិតបង្កើតថ្មី គឺជាលក្ខណៈសម្បត្តិសំខាន់មួយរបស់បុគ្គលជោគជ័យ។ អ្នកត្រូវតែរៀនទទួលយកនូវអ្វីដែលថ្មី និងមិនត្រូវខ្លាចធ្វើអ្វីដោយមានភាពច្នៃប្រឌិតឡើយ។ គ្មាននរណាម្នាក់អាចសម្រេចភាពជោគជ័យ ដោយមិនមានធ្វើអ្វីថ្មីប្លែកគេនោះទេ។ ឧទាហរណ៍ អតីតស្ថាបនិក Apple លោក Steve Jobs ស្រាប់ លោកមានមហិច្ឆតាក្នុងការរករបស់ថ្មី ដែលនាំដល់ការបង្កើត iPhone និង iPad ធ្វើឲ្យផ្លាស់ប្ដូរពិភពលោកដល់បច្ចុប្បន្ន។
៤. “វាមិនមែនការងាររបស់ខ្ញុំទេ”
បុគ្គលជោគជ័យ តែងតែប្រកាន់ខ្ជាប់ទ្រឹស្ដីសំខាន់មួយថា ”ប្រសិនបើអ្នកពិតជាជោគជ័យ អ្នកប្រាកដជួយអ្នកដទៃឲ្យជោគជ័យតាមខ្លួនដែរហើយ”។ ដូចឃ្លាមហាសេដ្ឋី Warren Buffett និយាយថា “មនុស្សម្នាក់អាចជ្រកម្លប់បាន ដោយសារតែមានមនុស្សម្នាក់ទៀតបានដាំដើមឈើនោះជាយូរមកហើយ”។
ចំណែកការងារក៏ដូចគ្នានោះដែរ ប្រសិនបើនៅតែប្រកាន់ថាមិនមែនកិច្ចការខ្លួន ខ្លួនជួយមិនបានទេ នោះជាគំនិតគិតមិនបានវែងឆ្ងាយ។ អ្នកគួរតែសាកល្បងនូវកិច្ចការថ្មីៗ ដែលឱកាសហុចឲ្យ។
៥. “ខ្ញុំមិនអាចធ្វើបានទេ”
គ្មានរឿងអ្វីថាមនុស្សមិនអាចធ្វើបានទេ។ មនុស្សជោគជ័យ មិនដែលត្អូញត្អែរ អំពីរនាំងឧបសគ្គទេជំនួសមកវិញ ពួកគេព្យាយាមរកផ្លូវចេញជុំវិញឧបសគ្គទាំងនោះ ដោយប្រើភាពប៉ិនប្រសព្វច្នៃប្រឌិតដែលខ្លួនគេអាចធ្វើបាន។ ពាក្យ “មិនអាច, នឹងមិន, ទៅមិនរួច” ជាឃ្លាកម្រត្រូវបានគេឮចេញពីមាត់បុគ្គលទាំងនោះណាស់។ ពួកគេដឹងច្បាស់ថា ការត្អូញត្អែរ ការទួញ នឹងមិនអាចជួយដោះស្រាយបញ្ហាពួកគេបានឡើយ។
៦. “ខ្ញុំអាចមានក្ដីសោកស្ដាយ”
បុគ្គលជោគជ័យនានា ពេលខ្លួនជួបបរាជ័យមិនដែលនិយាយពាក្យសោកស្ដាយ ឬមានវិប្បដិសារីឡើយ តែត្រូវក្រោកឈរព្យាយាមម្ដងទៀត ដោយដើរលើផ្លូវថ្មីផ្សេងមួយ។
៧. “ ខ្ញុំគ្មានជម្រើសទេ”
ការនិយាយឃ្លាថា “ការងារនេះ ជាការងារគ្មានជម្រើស” គឺជាការចាត់ទុកខ្លួនអ្នកដូចជនរងគ្រោះមួយរូបដែរ ហើយអ្នកមិនមានកម្លាំងចិត្តចំពោះបរិយាកាសការងារឡើយ។ ផ្ទុយមកវិញ ការងារដែលកំពុងធ្វើ ជាការងារអ្នកស្រលាញ់ខ្លាំង និងចូលចិត្តបំផុត៕
រឿង៨យ៉ាងដែលអ្នកមិនធ្លាប់ដឹងពីតារាជប៉ុន Maria Ozawa
Maria Ozawa គឺជាតារាដែលគេស្គាល់ច្រើនតាមរយៈការសម្ដែងរឿងអាសអាភាសនៅ ប្រទេសជប៉ុន ប៉ុន្តែនាងពេលបច្ចុប្បន្ននាងបានអភិវឌ្ឍន៍ខ្លួនក្លាយជាតារាសម្ដែង ធម្មតាវិញហើយ។ យ៉ាងណាមិញ ត្បិតតែមានមនុស្សជាច្រើនស្គាល់ Maria ប៉ុន្តែគេមិនសូវដឹងពីចំណង់ចំណូលចិត្ត និងទម្លាប់ផ្សេងៗរបស់តារានេះឡើង។ ខាងក្រោមជារឿង៨យ៉ាងដែលអ្នកមិនដែលដឹងពី Maria Ozawa៖១. Maria ចូលចិត្តចម្អិនម្ហូប និងទៅត្រាំទឹកក្ដៅ
២. តារាវ័យ៣០ឆ្នាំជាអ្នកងប់ងុលស្រលាញ់ស្បែកជើង
៣. Crush របស់នាងគឺជាតារាសម្ដែងហុងកុង Andy Lau បន្ទាប់ពីបានមើលរឿង “Infernal Affairs”
៤. Ozawa មានរូបសាក់ពីរកន្លែង មួយនៅខាងក្រោយខ្នងរូបខ្លា និងមួយទៀតរូបដើមឈើនៅដៃខាងឆ្វេង។
៥. ក្រៅពី Andy Lau តារាស្រីជប៉ុនរូបក៏ជាអ្នកគាំទ្ររបស់តារាហុងកុងម្នាក់ទៀតគឺ Jackie Chan ក្រោយមើលរឿង “the Rush Hour series”។
៦. នាងបានចោះក្រវិលនៅអណ្ដាតតាំងពីមានអាយុ១៤ឬ១៥ឆ្នាំ។
៧.នាងចង់ក្លាយជាអ្នកហូបបួស ព្រោះនាងស្រលាញ់សត្វ។
៨. ប្រេងដូង ជាផលិតផលថែសម្រស់ដែលនាងចូលចិត្ត។