លោក Guillaume Néry គឺជាអ្នកមុជទឹកដ៏ជំនាញជនជាតិបារាំង រូបលោកធ្លាប់បានបំបែកកំណត់ត្រាពិភពលោកម្ដងរួចមកហើយ កាលពីឆ្នាំ២០០២ ដោយមុជទឹកជម្រៅប្រមាណ៨៧ម៉ែត្រ នៅឆ្នេរ Villefranche-sur-Mer harbour ក្នុងប្រទេសបារាំង។
កាលពីពេល ថ្មីៗនេះលោកបានបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលមើលទៅប្រហែលជាមានការលំបាកបំបែកជាងកំណត់ត្រាមុនទៀត ដោយលោកបាន មុជទឹកនៅក្នុង Dean’s Hole រណ្ដៅទឹកប្រៃដ៏ជ្រៅជាងគេក្នុងលោក ដែលមានជម្រៅប្រមាណ ៦៦៣ feet (២០២ម៉ែត្រ) ហើយមើលទៅរូបលោកថែមទាំងបានប៉ះបាតនៃរណ្ដៅនេះទៀតផង។
ជា ភស្តុតាងជាក់ស្ដែង Guillaume Nery ក៏មានជាវីដេអូមកបង្ហាញជូនដែរ តែក្នុងនោះលោកបានបញ្ជាក់ថា "ជម្រៅរណ្ដៅជ្រៅពេកធ្វើឲ្យមានការពិបាកថត ហើយវីដេអូមួយវាគឺការបង្កើតឡើងត្រួសៗតែប៉ុណ្ណោះ”។
0 comments:
Post a Comment