ខ្មែរ​យើង​ហៅថា​ខ្មោច​សង្កត់ បរទេសហៅថា Sleep Paralysis មកពី​អ្វី​?

មាន​មនុស្ស​ច្រើនណាស់​ធ្លាប់​ឆ្លងកាត់​ហេតុ​ការចម្លែក​មួយ​នេះ​។ នៅពេល​អ្នក​កំពុងតែ​គេង​លក់ ឬ​ភ្ញាក់​ពី​គេង អ្នក​ពិតជា​ព្យាយាម​ប្រែខ្លួន ប៉ុន្តែ​បែរជា​មិនអាច​ធ្វើកើត​ទៅវិញ​។ និយាយ​ឱ្យ​ខ្លី​ទៅ​គឺ​មិនអាច​កម្រើក​សូម្បីតែ​ដៃ និង​ជើង​តែម្តង​។

 បទពិសោធន៍​មួយ​នេះ​ត្រូវបាន​ខ្មែរ​យើង​ហៅថា​ខ្មោច​សង្កត់ ឬ Sleep Paralysis ហើយ​វា​ក៏​ជា​ស្ថានភាព​មួយ​ដ៏​គួរឱ្យខ្លាច​បំផុត​ផងដែរ​។ ប៉ុន្តែ​មិនបាច់​បារម្ភ​ទៀត​ទេ ព្រោះ​យើង​មាន​ហេតុផល​សាមញ្ញ​មួយ​ដែល​អាច​ពន្យល់​អំពី​រឿងនេះ​បាន​។​

ការ​គេង​ខ្មោច​សង្កត់​កើតឡើង​នៅពេល​អារម្មណ៍​របស់​ មនុស្សម្នា​ក់បាន ភ្ញាក់​ពី​គេង​ប៉ុន្តែ​រាងកាយ​របស់​ពួកគេ​នៅ​គេង​លក់​នៅឡើយ​។ រឿងនេះ​ច្រើនតែ​កើតឡើង​នៅពេល​មនុស្ស​កំពុងតែ​គេង​លក់​តែ​វា​ពួកគេ ប្រហែលជា​ភ្ញាក់​ពី​គេង​វិញ​ហើយ​។​
​អារម្មណ៍ និង​រាងកាយ​គឺ​ស្ថិតក្នុង​ចំណុច​ពិសេស​មួយ​នៅ​ចន្លោះ​រវាង​ការយល់​សុ​បិ​ន្ត និង​ភ្ញាក់​ពី​គេង ហើយ​ដោយសារតែ​រឿងនេះ​ហើយ ទើបបានជា​មានរឿង​ចម្លែកៗ​កើតឡើង​។ ហេតុផល​នៅ​ពីក្រោយ​ការ​គេង​ខ្មោច​សង្កត់​គឺជា​រង​ធម្មជាតិ​ទេ ព្រោះ​វា​កើតឡើង​នៅពេល​អ្នក​ស្ថិតក្នុង​ដំណាក់កាល​គេង​លក់​មួយ​ឈ្មោះថា REM (Rapid Eye Movement) ជាពិសេស​ពេល​ពួក​គេង​កំពុងតែ​យល់​សុ​បិ​ន្ត​តែម្តង​។​

0 comments: